វីដេអូសារថ្វាយព្រះពរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ផលិតដោយសហភាពសហព័ន្ធយុវជនកម្ពុជា ទូលព្រះបង្គំ យើងខ្ញុំ ជាប្រជាជនខ្មែរ សូមសម្តែងថ្វាយនូវកតញ្ញូកតវេទីយ៉ាងជ្រាលជ្រៅបំផុត និងសូមប្ដេជ្ញាដង្ហែតាមយ៉ាងស្មោះស្ម័គ្របំផុតនូវព្រះរាជកិច្ចដឹកនាំ និងព្រះគំរូ វីរភាពដ៏ប្រពៃថ្លៃថ្លានេះ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះ ប្រជានុរាស្ត្រគ្រប់ៗរូបមិនថាទីជិតឆ្ងាយព្រះអង្គតែងយាងទៅ សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់កូនចៅដែលជួបការលំបាក។
ដោយ៖ Sreyleak
| ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤
0