ខ្មែរប៉ុស្ដិ៍ Close

មិនសរសើរមិនបាន៖ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ, អ្នកកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ៦៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 9
មិនសរសើរមិនបាន៖ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ, អ្នកកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ៦៥នាក់ មិនសរសើរមិនបាន៖ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ, អ្នកកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ៦៥នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៤៩នាក់ហើយ។

អ្នកជាសះស្បើយទាំង ១៥នាក់នោះមានដូចជា៖

  • បុរសជនជាតិម៉ាលេស៊ីចំនួន ២នាក់នៅឯខេត្តកំពត
  • ស្ត្រីជនជាតិខ្មែរ ១នាក់នៅឯខេត្តបាត់ដំបង
  • បុរសជនជាតិខ្មែរ ១នាក់នៅខេត្តកណ្ដាល
  • បុរសជនជាតិខ្មែរ ១នាក់ ដែលជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមួយ
  • បុរសស្រ្តីជនជាតិបារាំងចំនួន ៩នាក់ ដែលជាភ្ញៀវទេសចរនៅឯខេត្តព្រះសីហនុ
  • បុរសជនជាតិខ្មែរ ១នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងភ្ញៀវទេសចរជនជាតិបារាំង

ចំណែកឯករណីឆ្លងថ្មីវិញ នៅថ្ងៃនេះពុំមាននោះទេ ដែលនេះជាដំណឹងល្អមួយសម្រាប់កម្ពុជា។

ក្រសួងក៏បានសុំកែតម្រូវនៅការចេញផ្សាយកាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២០ ដែលថា បុរសជនជាតិខ្មែរដែលបានជាសះស្បើយមាន ២១នាក់ ដែលត្រឹមត្រូវនោះគឺ ២០នាក់។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជានៅរក្សាចំនួន ១១៤ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ៤៩ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៦៥ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

 

អត្ថបទទាក់ទង