ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេនៅព្រឹកថ្ងៃអាទិត្យនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 41
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេនៅព្រឹកថ្ងៃអាទិត្យនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីនោះទេនៅព្រឹកថ្ងៃអាទិត្យនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។

អ្នកជាសះស្បើយ គឺជាបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ គាត់ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង ដោយបានប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៨៣នាក់ (ស្រី្ត ៥៧នាក់ និងបុរស ២២៦នាក់) ក្នុងនោះចំនួនអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៨នាក់ (ស្រី៥៥នាក់ និងបុរស២២៣នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នៅសល់ចំនួន ៥នាក់ទៀត៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង