កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៨ នាក់ អ្នកជាសះស្បើយចំនួន ៦៨២នាក់ និងអ្នកស្លាប់ចំនួន ១២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩៨នាក់ អ្នកជាសះស្បើយចំនួន ៦៨២នាក់ និងអ្នកស្លាប់ចំនួន ១២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៤ ៨៦០ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៩ ៦៥៤នាក់ និងស្លាប់សរុបចំនួន ១ ៦៦៦នាក់៕