ខ្មែរប៉ុស្ដិ៍ Close

តើ Alek Minassian ជានរណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 686
តើ Alek Minassian ជានរណា?តើ Alek Minassian ជានរណា?

មានការបុករះសម្លាប់អ្នកថ្មើជើងដ៏អាក្រក់បំផុតនៅកណ្ដាលទីក្រុង តូរ៉ុនតូ កាលពីទាបភ្លឺថ្ងៃទី​២៤ ខែមេសា ម៉ោងនៅប្រទេសកម្ពុជានេះ ដែលគេដឹងថាជាទង្វើរបស់បុគ្គលឈ្មោះ Alek Minassian។ តើបុគ្គលម្នាក់នេះជានរណា? ហើយគេធ្វើនេះដើម្បីអ្វី?

Alek Minassian មានអាយុ ២៥ ឆ្នាំ រស់នៅទីក្រុង Richmond Hill នៃតំបន់ Ontario ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋ តូរ៉ុនតូ។

បុរសម្នាក់នេះបានជួលឡានវែនពណ៌សម៉ាក Ryder ហើយយកទៅជិះបុករះមនុស្សស្លាប់ និងរបួសយ៉ាងរង្គាលនៅតាមដងផ្លូវដ៏មមាញឹកឈ្មោះ Yonge Street នៃទីក្រុង តូរ៉ុនតូ ដែលបានបណ្ដាលអោយមនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ និង ១៥នាក់ផ្សេងទៀត បានរងរបួស

មានការលើកឡើងដ៏គួរអោយទុកចិត្តមួយថា Alek Minassian កំពុងមានវិបត្តិផ្លូវចិត្តព្រោះទើបគេទើបត្រូវបានបដិសេដស្នេហ៍ពីនារីម្នាក់។

មានប្រូហ្វាល់ Facebook មួយដែលបានដាក់ឈ្មោះ និងរូបរបស់ Alek Minassian ដែលបានដាក់នៅក្នុងបណ្ដាញ LinkedIn បានប៉ុស្ដិ៍នៅក្នុងវ៉លរបស់ខ្លួនថា “Supreme Gentleman Elliot Rodger,” ដែលបង្ហាញនូវសកម្មភាពរបស់បុរសវ័យ ២២ឆ្នាំ ម្នាក់ដែលបានបាញ់សម្លាប់រង្គាលមនុស្សចំនួន ៦ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីឆ្នាំ ២០១៤ នៅ Isla Vista រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ចំណែកឯការសរសេរដោយផ្ទាល់របស់ Alek Minassian នៅក្នុងបណ្ដាញសង្គម គឺ «incel rebellion has already begun. We will overthrow all the Chads and the Stacys» ដែលមានន័យថា «ចលនាបះបោររបស់ក្រុម Incel បានចាប់ផ្ដើមហើយ។ យើងនឹងផ្ដួលរំលំពួក Chads និង Stacys ទាំងអស់»។

តាមរយៈវីដេអូដែលបានថតដោយទូរសព្ទ និងបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញអោយឃើញនូវបុរសម្នាក់ចុះពីរថយន្ដវែនពណ៌ស ហើយឈរនៅពីមុខការឡោមព័ទ្ធរបស់ប៉ូលីស។ គេបានលឺ Alek Minassian បានស្រែកទៅកាន់ប៉ូលីសថា «បាញ់សម្លាប់ខ្ញុំមកៗ!»។

ប្រភព៖ cbc.ca