ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៤នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី សរុបអ្នកជាសះស្បើយកើនដល់ចំនួន​ ៧២នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម ៤៧នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 72
កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៤នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី សរុបអ្នកជាសះស្បើយកើនដល់ចំនួន​ ៧២នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម ៤៧នាក់ កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៤នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី សរុបអ្នកជាសះស្បើយកើនដល់ចំនួន​ ៧២នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម ៤៧នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺនេះកើនដល់ ៧២នាក់ហើយ។ ទន្ទឹមនោះ ករណីឆ្លងថ្មីមានត្រឹមតែ ១ករណី។

អ្នកជាសះស្បើយទាំង ៤នាក់រួមមាន៖

  • បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ នៅខេត្តកណ្តាល
  • បុរសជនជាតិខ្មែរ អាយុ៤៥ឆ្នាំ នៅខេត្តកំពង់ចាម
  • បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
  • បុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ឆ្នាំ នៅខេត្តកែប

រីឯករណីឆ្លងថ្មី ១ករណី គឺជាស្ត្រីជនជាតិវៀតណាម ដែលជាអ្នកទេសចរ អាយុ៣៤ឆ្នាំ នៅរាជធានីភ្នំពេញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១១៩ករណី ខណៈជាសះស្បើយកើនឡើងដល់ ៧២ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៤៧ករណីប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង