ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់នៅថ្ងៃនេះ និងរកឃើញករណីឆ្លងថ្មីចំនួន ២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 34
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់នៅថ្ងៃនេះ និងរកឃើញករណីឆ្លងថ្មីចំនួន ២នាក់ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់នៅថ្ងៃនេះ និងរកឃើញករណីឆ្លងថ្មីចំនួន ២នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ និងខណៈរកឃើញករណីឆ្លងថ្មីចំនួន ២នាក់បន្ថែមទៀតផងដែរ។

បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង២នាក់នោះរួមមាន៖

  • បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
  • បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី

គួរបញ្ជាក់ថា បុរសទាំង២នាក់ខាងលើនេះជាអ្នកដំណើរត្រឡប់មកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាលេស៊ីចូលមកប្រទេសកម្ពុជា។

ចំពោះករណីឆ្លងថ្មីចំនួន២នាក់វិញមានដូចជា៖

  • ស្រ្តីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នាងជាក្រុមកងទ័ពមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា បានត្រលប់មកពីប្រទេសម៉ាលី ចូលមកកម្ពុជាវិញ
  • ស្ត្រីជនជាតិកាណាដា អាយុ ៤១ឆ្នាំ រួមដំណើរដោយកូនប្រុស ១នាក់ និងកូនស្រី ១នាក់ មកពីប្រទេស Ubekiztan ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ និងមានលទ្ធផលតេសត្តវិជ្ជមានកូវីដ-១៩

ចំពោះអ្នករួមដំណើរយន្តហោះជាមួយនិងស្ត្រីជនជាតិកាណាដានេះចំនួន ៩៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ក្នុងនោះចំនួន ៨២នាក់នៅសណ្ឋាគារចំនួន ២កន្លែងក្នុងរាជធានីភ្នំពេញ នៅមណ្ឌលចត្តាឡីស័កពោធិ៍ចិនតុងចំនួន ៦នាក់ មន្ត្រីការទូតសហរដ្ឋអាមេរិកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងស្ថានទូតចំនួន ៣នាក់ និងកូនទាំង២របស់ស្ត្រីនោះត្រូវធ្វើចត្តាឡីស័កនៅគេហដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៨នាក់ (ស្ត្រី៤៩នាក់ និងបុរស១ ៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៧នាក់ (ស្រី៤៦នាក់និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប៣១នាក់៕

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង