ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃទី ១៤ ខែឧសភានេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 43
ថ្ងៃទី ១៤ ខែឧសភានេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ ថ្ងៃទី ១៤ ខែឧសភានេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទៀតដែរ ។ គួរបញ្ជាក់ថា មកទល់នឹងថ្ងៃនេះ គឺមានរយៈពេល ៣២ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។

អ្នកដែលនៅតែកំពុងបន្តសម្រាកព្យាបាលគឺស្ត្រីជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តបន្ទាយមានជ័យ ដែលពេលនេះគាត់កំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ មូលហេតុដែលធ្វើអោយគាត់សម្រាកព្យាបាលយូរជាងគេ ព្រោះគាត់មានបញ្ហាសុខភាពផ្លូវចិត្ត ។

មកដល់ពេលនេះ ក្រសួងបានធ្វើតេស្តលើអ្នកដែលសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ បានចំនួន ១៤.៤៦១ សំណាកហើយ ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២១ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១ករណីទៀតប៉ុណ្ណោះ ៕

អត្ថបទទាក់ទង