ខ្មែរប៉ុស្ដិ៍ Close

Update ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅជប៉ុន កើនដល់ ១៤១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30
Update ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅជប៉ុន កើនដល់ ១៤១នាក់ Update ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅជប៉ុន កើនដល់ ១៤១នាក់

ជប៉ុន៖ ទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះថា តួលេខនៃអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១៤១នាក់ហើយ រួមផ្សំនឹងគ្រោះបាក់ដីកើតឡើងផងដែរ គិតត្រឹមថ្ងៃអង្គារ៍នេះ ។

មនុស្សជាច្រើនកំពុងតែបាត់ខ្លួន ហើយភ្លៀងបានបញ្ចប់ទៅវិញនៅថ្ងៃចន្ទ ដែលញាំងឲ្យក្រុមអ្នកជួយសង្គ្រោះអាចមានលទ្ធភាពទៅដល់កន្លែង ដែលត្រូវកាត់ផ្តាច់ដោយគ្រោះទឹកជំនន់ និងទីតាំងនៃការបាក់រំលំបំបែកអគារដែលបានកប់មនុស្សជាច្រើននាក់ ប្រឈមនឹងសេចក្តីស្លាប់នៅតំបន់ជាច្រើន ។

ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរនេះកើតឡើង បានបង្ខំឲ្យលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ចចំនួន៤ ហើយរំពឹងថា គាត់នឹងធ្វើដំណើរទៅកាន់តំបន់រងការវាយប្រហារដោយគ្រោះធម្មជាតិនៅចុងសប្តាហ៍នេះ៕

Japan Ground Self-Defense Force members use a boat to evacuate a resident from a flooded area caused by heavy rains in Kurashiki, Okayama prefecture, southwestern Japan, Saturday, July 7, 2018. Torrents of rainfall and flooding continued to batter southwestern Japan. (Koki Sengoku/Kyodo News via AP)

ប្រភព៖ CAMPOST