ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 53
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង៖

  1. សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥លានរៀល ជូនដល់កម្មការិនីមួយរូប ដែលសម្រាលកូនភ្លោះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយមិនបានចាត់ចែងការឧបត្ថម្ភដល់ស្ត្រីរូបនេះ កាលពីថ្ងៃម្សិលមិញ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមងាយនឹងបង្កើត តែការពន្លត់ភ្លើងសង្គ្រាមមិនងាយស្រួលនោះឡើយ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លន់ នល់ សម្រេចចិត្តបង្កើតឱ្យមានសង្គ្រាមត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ តែសង្គ្រាមនោះ បានបង្ហហន្តរាយយ៉ាងធំធេង។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានសុខសន្តិភាពមកវិញ សម្តេចបានយក «ក្បាល» ទៅដូរ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជាមួយកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ។ តែជាការជួបដើម្បីបានដោះស្រាយពីបញ្ហាតូច រហូតដល់ធំ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍រាល់សមាជិកបក្សប្រឆាំង លើកលែងតែជនក្បត់ជាតិ៣ជំនាន់ប៉ុណ្ណោះ។
  8. សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបំភ្លៃការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ ដែលថាសម្តេចសម្លាប់ខ្មែរឥស្លាម។
  9. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា បេសកកម្មស្វែងរកលុយរបស់ជនក្បត់ជាតិ៣ជំនាន់ ទទួលបរាជ័យ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម កម្ពុជានឹងទាក់ទាញការវិនិយោគលើការកែច្នៃអង្ករ កែច្នៃស្វាយចន្ទី និង ដំឡូងមី
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងនិយាយថា រាជរដ្ឋាភិបាលដឹកនាំមិនល្អឱ្យពលរដ្ឋទៅធ្វើក្រៅប្រទេស តែនាំគ្នាទៅប្រមូលលុយពីពលករខ្មែរ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសវៀតណាម ជួបបញ្ហាខ្វះថាមពលអគ្គិសនី ដោយសាររលកកម្តៅ និងការផលិតថាមពលមិនគ្រប់។
  13. សម្តេចតេជោ ហ៊ុន សែន ស្នើទៅម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។
  14. សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរី។
  15. សម្តេចតេជោ ហ៊ុន សែន ណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពស្រឡាញ់របស់កម្មករ កម្មការិនី បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យស្រាវជ្រាវរកទិន្នន័យ អ្នកដែលត្រូវគេរឹបអូសផ្ទះ។
  18. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រ និងកម្មករ-កម្មការិនី ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។

អត្ថបទទាក់ទង