ខ្មែរប៉ុស្ដិ៍ Close

    បែកធ្លាយវីដេអូទី១៤ របស់ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបោកលុយស្រីស្នេហ៍ (Video inside)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1715
    បែកធ្លាយវីដេអូទី១៤ របស់ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបោកលុយស្រីស្នេហ៍ (Video inside)បែកធ្លាយវីដេអូទី១៤ របស់ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបោកលុយស្រីស្នេហ៍ (Video inside)

    នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ មានវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានខ្ចីលុយស្រីស្នេហ៍នៅពេលដែលខ្លួនជួបបញ្ហាហិរញ្ញវត្ថុ។

    នេះជាវីដេអូទី១៤ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

    ហ្វេសប៊ុក Khmer Leak ដែលទម្លាយវីដេអូនេះបានសរសេរថា៖ «បន្តបោកពីអ្នកជួយឧប្ថម្ភបក្សតែចំណាយតែទៅលើស្រីៗ» លី សុធារ៉ាយុត្តិ យកលុយអ្នកខាងក្រៅឲ្យមកចិញ្ចឹមស្រីស្នេហ៍តាមខេត្ត និងតាមឃុំរាប់មិនអស់ រហូតដល់ហ៊ានខ្ចីលុយពីស្រីៗយកមកចាយមុនថែមទៀតទំរាំអ្នកឧប្ថម្ភគេផ្ញើមកឲ្យ។ លោកអគ្គអាងថា គង់តែមានអ្នកខាងក្រៅឲ្យលុយមកខ្លួនទៀតដើម្បីជួយបក្ស ទើបសងទៅស្រីៗវិញតាមក្រោយហើយមើលទៅ។ ចាំមើលអ្នកខាងក្រៅដែលតែងឧបត្ថម្ភលុយដល់ លី សុធារ៉ាយុត្តិ ពេលលឺហើយតើមានអារម្មណ៍បែបណា?

    ខាងក្រោមនេះជាវីដេអូទី១៤ ដែលបែកធ្លាយតាមបណ្ដាញសង្គម៖