ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ

ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំង អស់កើនដល់១២៨នាក់ ចំណែកឯអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២នាក់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយនៅពេលនេះគឺ បុរសជនជាតិខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋាននៅខេត្តកោះកុង ដែលបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះចំនួនអ្នក ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៨នាក់ (ស្មើនឹង ៩៨.៤៦% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២នាក់។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង