ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆនៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 52
សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆនៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»! សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆនៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ សម្រាប់​អ្នក​ចូល​រួម​ពិធី​​នេះ​ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆនៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រគល់ដោយលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

ការផ្តល់នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍ រីកចម្រើន ដោយទទួលបានកំណើនទេសចរ កើនជាលំដាប់ជាមួយនឹងការការពារសេចក្តីសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។

ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប។

សូមបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ ធ្វើឲ្យប្រទេសកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបាន ទេសចរអន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥%។ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន៩សែននាក់ កើនឡើង១១.៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចប្រមាណ ៧លាននាក់៕

 

 

អត្ថបទទាក់ទង