ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌បានអនុញ្ញាតអោយ កញ្ញា ដេននី ក្វាន់ អោយប្រឡូកក្នុងវិសយ័សិល្ប:ឡេីងវិញរាល់គ្រប់សកម្មភាព

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55

ភ្នំពេញ៖ យោងតាម Account Facebook ផ្លូវការ របស់ តារាម៉ូត ដេននី ក្វាន់ បាននិយាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ដេននីក្វាន់ សូមសម្តែង ការអរគុណ ចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បះ ទាំងអស់ ក៏ដូចជាបងៗប្រធាន សមាគម សិល្ប: ដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទមួយនេះ ដែលបានផ្តល់ការអនុញាតិ អោយនាងខ្ញុំ មានឳកាសប្រឡូកក្នុងវិសយ័សិល្ប:ឡេីងវិញរាល់គ្រប់សកម្មភាព ។ ការពិតមួយរយ:ដែលក្រសួងបានដាក់ពិនយ័ មកលេីនាងខ្ញុំដោយលេីកយកហេតុផល នៃភាពសុីចសុី ហេីយផ្អាករាល់សកម្មភាពនាងខ្ញុំ ដែលពាក់ពន្ឋ័លេីវិសយ័មួយនេះនាងខ្ញុំញញឹមទទួលយក ទាំងគ្មានការតវ៉ា ទោះជាពេលខ្លះការ សុិចសុីនាងខ្ញុំតាមកាល:ទេស: ក៏ដោយ ។ រយ:ពេលមួយឆ្នាំពេញ នៃការពិនយ័ ក៏វាជារយ:ពេលដែលខ្ញុំបានយកពេលវេលាទាំងនោះ មកបង្កេីនមុខរបរ ពង្រីកអាជីវកម្ម និង បង្កេីន ការងារ មនុស្សធម៏ ដែលចេញពីថវិការ ក៏ដូចជាកម្លាំងញេីសឈាមខ្លួនឯង ដែលបានពីការប្រឹងប្រែងលេីមុខរបរ ដែលនាងខ្ញុំធ្វេីដោយ ការតាំងចិត្តខ្ពស់ ។ ការពិត ការសម្តែង ភាពយន្ត ខារ៉ាអូខេ ស្ប៉ត (Socail Media ) វាជាចំណង់ចំណូលចិត្ត នៃការស្រលាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ការពិនយ័ រយ:ពេលមួយឆ្នាំនេះពេញ ធ្វេីអោយនាងខ្ញំគិត ថា ការពិត សិល្ប:មួយទៀត ដែលនាងពេញចិត្តហេីយស្រលាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺ សិល្ប:វប្បធម៏នៃការចែករំលែក គឺ ចែករំលែកជូនចំពោះអ្នកដែល អន់ ខ្សោយ ក្រ និងខ្វះខាត ជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច ។ ជាចុងក្រោយ នាងខ្ញុំសូមជូនពរ ដល់ ថ្នាក់ដឹកនាំ ក្រសួងវប្បធម៏ និង វិចិត្រសិល្ប: ,ប្រធានសមាគមសិល្ប: , ប្រធានសមាគមសិល្ប:ស្មគ្រ័ចិត្តជួយសង្គម និង ស្ថាបន័ដែលពាក់ពន្ឋ័ ផ្សេងៗ ទៀតដែលខំដុតដៃដុតជេីង សស្រាក់សស្រាំ ប្រជុំសម្រេច ផ្តល់នៅសេចក្តី លេីកលែងការពិនយ័ នេះ អោយ អ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរ ទាំងអស់ ដែលគាំទ្រ នាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រេីន សុខភាពល្អ ជោគជយ័គ្រប់ភារ:កិច្ច ។
ដោយការអរគុណនិង គោរព ពី ដេននីក្វាន់»

ដោយសារមួយរយៈពេល ដែលអ្នកនាង ដេននីក្វាន់ ធ្វើការបង្ហាញម៉ូត ភាពសិចសុីខ្លាំងពេកទើបធ្វើអោយមហាជននៅក្នុងប្រទេសមានការរិះគន់យ៉ាងខ្លាំង ទើបបណ្តាលអោយក្រសួងវប្បធម៌ ផ្អាកការងាររបស់នាងដែលជាអ្នកបង្ហាញម៉ូតសិចសុីមួយរយៈពេលកន្លងមក។