ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ សរុបអ្នកជាសះស្បើយកើនដល់ ១០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៩នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 52
ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ សរុបអ្នកជាសះស្បើយកើនដល់ ១០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៩នាក់ ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ សរុបអ្នកជាសះស្បើយកើនដល់ ១០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៩នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១០៣នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ៥នាក់នោះមានដូចជា៖

  • បុរសស្ត្រី ២នាក់ ជនជានអាមេរិកាំង ជាប្ដីប្រពន្ធនិងគ្នាដែលជាអ្នកទេសចរនៅលើនាវា Viking Cruise Journey នៅឯខេត្តកំពង់ចាម
  • បុរសជនជាតិអង់គ្លេស ១នាក់ ជាអ្នកទេសចរនៅលើនាវា Viking Cruise Journey នៅឯខេត្តកំពង់ចាម
  • បុរសជនជាតិកាណាដា ១នាក់ ដែលជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយកន្លែងនៅកោះពេជ្រ
  • បុរសជនជាតិខ្មែរ ១នាក់នៅឯខេត្តបាត់ដំបង

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១០៣ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១៩ករណីទៀតប៉ុណ្ណោះ។

ក្រសួងសុខាភិបាលក៏នៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

 

 

អត្ថបទទាក់ទង