ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៩០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៩០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៩០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ១៩០នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង ៦១៦នាក់ មាន ២នាក់នោះគឺសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖

  • រាជធានីភ្នំពេញចំនួន ៥៤៦នាក់
  • ខេត្តកណ្តាល ចំនួន ២៤នាក់
  • ខេត្តព្រះសីហនុចំនួន ២០នាក់
  • ខេត្តព្រៃវែងចំនួន ០៨នាក់
  • ខេត្តតាកែវចំនួន ០៧នាក់
  • ខេត្តមណ្ឌលគីរីចំនួន ០២នាក់
  • ខេត្តស្វាយរៀងចំនួន ០២នាក់
  • ខេត្តកំពង់ឆ្នាំងចំនួន ០២នាក់
  • ខេត្តកំពង់ធំចំនួន ០២នាក់
  • ខេត្តកោះកុងចំនួន ០២នាក់
  • ខេត្តកំពង់ស្ពឺចំនួន ០១នាក់

សម្រាប់អ្នកជាសះស្បើយទាំង ១៩០នាក់វិញ មាន ១៨៩នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង ១នាក់ជាពលករដែលឆ្លងមកពីប្រទេសថៃ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៩៧៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៩៤២៦នាក់, អ្នកជាសះស្បើយចំនួន ៣៤០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៩៥នាក់, អ្នកស្លាប់ចំនួន ៧៤នាក់៕

អត្ថបទទាក់ទង