ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ រហូតដល់ចំនួន ៩នាក់ ខណៈអ្នកឆ្លងថ្មី ១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52

ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសនៅថ្ងៃពុធទី២ ខែមេសា ឆ្នាំ ២០២០ នេះថា គិតត្រឹមព្រឹកម៉ោង ៧៖០០ថ្ងៃនេះ គឺមានអ្នកជាសះស្បើយរហូតដល់ចំនួន ៩នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនរហូតដល់៣៤នាក់ ខណៈករណីអ្នកឆ្លងកូវីដ-១៩ចំនួន ១នាក់ថ្មី ហើយអ្នកកំពុងសម្រាកព្យាបាលថយមកត្រឹម ៧៦នាក់ នៃអ្នកឆ្លងសរុបកើនដល់ ១១០នាក់។

ចំពោះករណីអ្នកជាសះស្បើយចំនួន ៩នាក់ថ្មីនេះរួមមាន៖

  • ជនជាតិខ្មែរ ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
  • ជនជាតិប៊ែលហ្សិក ១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ
  • ជនជាតិបារាំង​ ៧នាក់ នៅខេត្តព្រះសីហនុ

ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដ-១៩ ១ករណីថ្មី គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ) ដែលជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ-១៩ នៅខេត្តព្រះសីហនុកន្លងទៅ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង