ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨០នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៧៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨០នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ១៧៧នាក់បានជាសះស្បើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង ៥៨០នាក់ មាន ១នាក់ជាពលករឆ្លងចូលមកពីប្រទេសថៃ និង ៥៧៩នាក់ផ្សេងទៀតគឺជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖
- ភ្នំពេញ (337)
- ព្រះសីហនុ (91)
- បន្ទាយមានជ័យ (91)
- កណ្ដាល (51)
- កំពង់ធំ (2)
- ព្រៃវែង (2)
- ស្វាយរៀង (1)
- ត្បូងឃ្មុំ (1)
- កែប (1)
- កំពង់ឆ្នាំ (1)
- កំពង់ស្ពឺ (1)
សម្រាប់អ្នកជាសះស្បើយទាំង ១៧៧នាក់វិញ មាន ១៧៦នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង ១នាក់ជាពលករដែលឆ្លងមកពីប្រទេសថៃ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១០៥៥៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០០០៥នាក់, អ្នកជាសះស្បើយចំនួន ៣៥៧៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៨៩២នាក់, អ្នកស្លាប់ចំនួន ៧៩នាក់៕