ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 294
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកតំបន់គ្មានទំនាស់ ជាការបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។ 

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ជាចុងក្រោយនេះខ្ញុំសូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិថា ថៃដែលបានពង្រីកការវាយប្រហារមកលើកម្ពុជា ដោយពង្រីកចេញពីកន្លែងទំនាស់ទៅកាន់តំបន់ផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនដែលមិនមានទំនាស់ នេះបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូប សាធារណមតិអន្តរជាតិពិនិត្យតាមដានរឿងនេះ ពីព្រោះវាជាបំណងប្រាថ្នា មហិច្ឆតា ឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ»។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលដដែល នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

អត្ថបទទាក់ទង