ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សន្ទនាសំងាត់៖ លោក ជុន ច័ន្ទបុត្រ និយាយច្បាស់ៗថា សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន (Sound inside)

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សន្ទនាសំងាត់៖ លោក ជុន ច័ន្ទបុត្រ និយាយច្បាស់ៗថា សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន (Sound inside) ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សន្ទនាសំងាត់៖ លោក ជុន ច័ន្ទបុត្រ និយាយច្បាស់ៗថា សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន (Sound inside)

នៅទីបំផុតខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទាន អាហារជាមួយគ្នានៅក្នុង ភោជនីយដ្ឋានឈ្មោះ ដាល ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានឧត្តមសេនីយ៍ឯកទម្លាយហើយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញព័ត៌មានដ៏ធំមួយនៅកម្ពុជាគឺ Fresh News។

សូមស្តាប់សម្លេងសំងាត់ចំណុចមួយនៃកិច្ចសន្ទនារវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទាន អាហារជាមួយគ្នា៖

https://www.facebook.com/freshnewsasia/videos/913790238792768/

ការទម្លាយខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងមន្រ្តីយោធាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយលោក ជុន ច័ន្ទបុត្រ នាយករងគ្រប់គ្រង វិទ្យុអាស៊ីសេរី ជាខេមរភាសា ដើម្បីបង្ហាញឲ្យកាន់តែច្បាស់បន្ថែមនូវទង្វើលួចលាក់ក្បត់អង្គភាពរបស់ខ្លួន ខុសបទបញ្ជាផ្ទៃរបស់វិទ្យុអាស៊ីសេរី។ ហើយពិសេសជាងនោះទៀត ក្នុងខ្សែអាត់សម្លេងសន្ទនានោះ លោក ជុន ច័ន្ទបុត្រ បាននិយាយច្បាស់ៗហែកកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា សំណាងហើយដែលគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី មិនឈ្នះឆ្នោត កុំអីប្រទេសជាតិមិនដឹងធ្លាក់ដល់ប៉ុនណានោះទេ ហើយនិយាយទៀតថា លោក សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតទៅ។

នៅក្នុងខែ្សអាត់សម្លេងសំងាត់នោះ លោក ជុន ច័ន្ទបុត្រ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំពីរនាក់លោក កែម ឡី ដែលមាន Show មួយគេនិយាយដល់រាល់ថ្ងៃ….[…] លោក កែម ឡី ធ្វើ Show ពីរនាក់ខ្ញុំ យើងសំណាងហើយអ្នកទាំងអស់គ្នា បានមើលអា Show ហ្នឹង យើងសំណាងហើយ ដែលគណបក្សប្រឆាំងអត់ឈ្នះឆ្នោត បើគណបក្សប្រឆាំងឈ្នះឆ្នោត មិនដឹងប្រទេសជាតិដល់ប៉ុនណាទេ ហើយ…លោកអើ..លោក សម រង្ស៊ី គឺផ្តាច់ការជាងលោក ហ៊ុន សែន ទៀត គឺ Show ខ្ញុំ ទៅមើលប្រវត្តិឡើងវិញ ….ដូច្នេះបើអ្នកមើល Show ខ្ញុំធ្វើដល់ប៉ុណ្ណឹង ខ្ញុំហ៊ានធ្វើដល់ប៉ុណ្ណឹង…[…] ហេតុអី លោក កែម ឡី គិតថា.. ​យើងសំណាងហើយដែល គណបក្សប្រឆាំងអត់ឈ្នះឆ្នោត….»

ការទម្លាយខ្សែអាត់សម្លេងសំងាត់នៅពេលនេះ ធ្វើឡើងតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថា លោកមានខ្សែអាត់សម្លេងសន្ទនានៅពេលទទួលទាន អាហាររួមគ្នាចំនួន៣នាក់ ប្រើប្រាស់ពេលវេលាប្រមាណ១ម៉ោង៤៥នាទី រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ ព្រមទាំងលោក រដ្ឋា វិសាល។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ នាយករងគ្រប់គ្រងការផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕

ប្រភព៖  Fresh news

 

អត្ថបទទាក់ទង