ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ១នាក់ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ១នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី ១ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២ ករណី បន្ថែមទៀតដែលរកឃើញលើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលអ្នកជំងឺចំនួន ១នាក់ បានជាសះស្បើយ។

អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩ថ្មីនោះរួមមាន៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ

    បច្ចុប្បន្នអ្នកជំងឺទាំង២រូបខាងលើត្រូវបានបញ្ជូនទៅធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

  3. ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  5. ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  6. ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  7. ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  8. ស្ត្រីជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  9. ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  10. ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  11. ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  12. ស្ត្រីជនជាតិខ្មែរអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ

    បច្ចុប្បន្នអ្នកជំងឺទាំង១០រូបខាងលើត្រូវបានបញ្ជូនទៅធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

រីឯអ្នកដែលជាសះស្បើយវិញ គឺបុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួលជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាង Pedro ផ្លូវព្រះសីហនុ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៧៨នាក់ ក្នុងនោះអ្នកជំងឺ៣៦២នាក់បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង