ខ្មែរប៉ុស្ដិ៍ Close

    រំភើបស្ទើរស្រក់ទឹកភ្នែក! ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់ខ្លួនក្នុងរូងភ្នំ ពេលនេះបានរកឃើញហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1590
    រំភើបស្ទើរស្រក់ទឹកភ្នែក! ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់ខ្លួនក្នុងរូងភ្នំ ពេលនេះបានរកឃើញហើយរំភើបស្ទើរស្រក់ទឹកភ្នែក! ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់ខ្លួនក្នុងរូងភ្នំ ពេលនេះបានរកឃើញហើយ

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការថៃឈ្មោះ PR. Chiangrai បានអោយដឹងថា ក្មេងៗជាកីឡាករបាល់ទាត់ព្រមទាំងគ្រូបង្វឹករបស់ខ្លួនដែលបានជាប់នៅក្នុងរូងភ្នំអស់រយៈពេល ៨ ថ្ងៃមកហើយនោះ ពេលនេះត្រូវបានក្រុមការងារសង្រ្គោះចម្រុះជាតិសាស្រ្ដរកឃើញវិញហើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ដឹងថាស្ថានភាពរបស់អ្នកទាំង ១៣រូបនោះយ៉ាងណាហើយនោះទេ ប៉ុន្ដែតាមការអោយដឹងពីអ្នកជំនាញ ពួកគេទាំង ១៣រូបនឹងត្រូវទទួលការសង្គ្រោះបឋមនៅទីនោះសិន ហើយណាមួយ បើពួកគេចាកចេញពីទីនោះភ្លាមៗ នោះភ្នែករបស់ពួកគេនឹងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយពួកគេបានជាប់ខ្លួននៅក្នុងទីងងឹតអស់រយៈពេលយ៉ាងយូរមកនេះ។

    អត្ថបទទាក់ទង