ខ្មែរប៉ុស្ដិ៍ Close

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» រំលឹកបុគ្គលិកកាស៊ីណូ Naga កុំទៅបន្តធ្វើបាតុកម្មខុសច្បាប់តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» រំលឹកបុគ្គលិកកាស៊ីណូ Naga កុំទៅបន្តធ្វើបាតុកម្មខុសច្បាប់តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសទៀត Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» រំលឹកបុគ្គលិកកាស៊ីណូ Naga កុំទៅបន្តធ្វើបាតុកម្មខុសច្បាប់តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសទៀត

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើការក្រើនរំលឹកដល់មិត្តភក្កិរបស់ខ្លួនដែលជាបុគ្គលិកកាស៊ីណូ Naga កុំឲ្យទៅបន្តធ្វើបាតុកម្មខុសច្បាប់ តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសតទៅទៀត។

ហ្វេសប៊ុកនេះបានលើកឡើងថា៖

«ខ្ញុំសូមរំលឹកដល់មិត្តភ័ក្ត្រដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្មពីជនបរទេស ក៏ដូចជាបុគ្គលិក បងប្អូនបម្រើការងារនៅកាស៊ីណូ Naga សូមកុំទៅបន្តធ្វើធ្វើបាតុកម្មខុសច្បាប់នេះតទៅទៀតតាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសនោះ»។

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តថា ម៉្យាងវិញទៀត ការចូលរួមធ្វើបាតុកម្មនេះក៏ជាការរំលោភទៅលើវិធានការរបស់រដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ដែលកំពុងប្រយុទ្ធប្រឆាំងមេរោគកូវីដ-19 និង អូមីក្រុងដែលពួកយើងត្រូវប្រឈមមុខនឹងការមានទោសថែមទៀតផង។

សូមបញ្ជាក់ថា ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»៕

អត្ថបទទាក់ទង