ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 101

នៅល្ងាចថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការជួបជុំពិសារអាហាស្រាយបួស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្លេះ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាមកម្ពុជានាពេលនេះ។ ទន្ទឹមនឹងនោះ បងប្អូនខ្មែរ-ឥស្លាម មានទឹកមុខសប្បាយរីករាយជាខ្លាំងនៅពេលឃើញវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់វិហារបឹងកក់។ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

ជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ សូមព្រះអាឡោះប្រទានពរ ផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

ប្រភព៖ ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន

អត្ថបទទាក់ទង