ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បានជាសះស្បើយ ខណៈមានពលករមកពីថៃម្នាក់ទៀតឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 9
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បានជាសះស្បើយ ខណៈមានពលករមកពីថៃម្នាក់ទៀតឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បានជាសះស្បើយ ខណៈមានពលករមកពីថៃម្នាក់ទៀតឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀតឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បានជាសះស្បើយ។

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ-១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានមកដល់កម្ពុជាកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

រីឯអ្នកដែលបានជាសះស្បើយទាំង៣រូបនោះមានដូចជា៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរ-អាមេរិកាំងអាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់) និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩សុរបចំនួន ៣៨៧ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦៥ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២២នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង