ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីបន្ថែមទៀត ដែលជាករណីនាំចូល និងពុំមានករណីជាសះស្បើយថ្មីនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 61
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីបន្ថែមទៀត ដែលជាករណីនាំចូល និងពុំមានករណីជាសះស្បើយថ្មីនោះទេ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីបន្ថែមទៀត ដែលជាករណីនាំចូល និងពុំមានករណីជាសះស្បើយថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១ករណីបន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ ។

អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ថ្មីនោះ គឺស្ត្រីជនជាតិអាមេរិក អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នាងបានរកឃើញថាមានផ្ទុកកូវីដ-១៩នៅការធ្វើតេស្តលើកទី២ នៃការធ្វើចត្តាឡីស័កនៅថ្ងៃទី ៧ របស់នាង។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពួកគេទាំងពីរនាក់នេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ ពួកគេទាំងពីរនាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ក្នុងការធ្វើតេស្តលើកទី២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គេ។

ក្រសួងបានបញ្ជាក់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើតេស្តលើកទី១ពេលមកដល់កម្ពុជា និងទទួលបានលទ្ធផលអវិជ្ជមាន។ ពួកគេទាំងអស់គ្នាត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី ១០ វិច្ឆិកា ២០២០ និងរកឃើញស្ត្រីរូបនេះ មានផ្ទុកកូវីដ-១៩។

បច្ចុប្បន្នអ្នកដំណើរទាំង ៦៥នាក់ផ្សេងទៀត ត្រូវបន្តដាក់អោយនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ដោយក្នុងនោះ ៤៧នាក់ស្នាក់នៅក្នុងសណ្ឋាគារចំនួន ៥កន្លែងក្នុងរាជធានីភ្នំពេញ ១៦នាក់នៅវិទ្យាល័យពោធិ៍ចិនតុង និង៣នាក់នៅស្ថានទូតអាមេរិក។

ដោយឡែក សម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលបានធ្វើតេស្តរកកូវីដ-១៩លើកទី២ មានចំនួន ៣៦៥នាក់ហើយ ហើយពួកគេសុទ្ធតែទទួលបានលទ្ធផលអវិជ្ជមាន។

ក្រសួងបានអំពាវនាវអោយអ្នកដែលជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍៣វិច្ឆិកា និងទទួលបានលទ្ធផលតេស្តអវិជ្ជមាននៅលើកទីមួយ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះអោយបានត្រឹមត្រូវ និងនៅសណ្ឋាគារឡឺរ៉េស៊ីដង់ដែលក្រសួង និងអាជ្ញាធរបានកំណត់សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះបាន។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ កើនដល់ ១៣នាក់៕

អត្ថបទទាក់ទង