ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃអង្គារនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ កីឡា - សុខភាព 40
ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃអង្គារនេះ ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃអង្គារនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀតបានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។

អ្នកជាសះស្បើយ គឺជាបុរសជនជាតិបារាំងអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ១នាក់ប៉ុណ្ណោះ៕

អត្ថបទទាក់ទង