ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ១៥៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ១៥៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧២នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ១៥៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ១៥៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៧២នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង១៥៧ករណី មាន ១ករណីជាករណីនាំចូល (មិនមែនជាពលករមកពីប្រទេសថៃ) ១៥៦ករណីជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរួមមាន៖

  • ភ្នំពេញ (១៤១)
  • កោះកុង (៨)
  • ស្វាយរៀង (៤)
  • តាកែវ (២)
  • កណ្ដាល (១)

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៧២នាក់វិញ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៤២៣៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៣៧០៥នាក់, អ្នកជាសះស្បើយចំនួន ២១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន២០៥២នាក់, និងអ្នកស្លាប់ចំនួន ២៩នាក់៕

អត្ថបទទាក់ទង