ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់បានជាសះស្បើយ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 9
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់បានជាសះស្បើយ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់បានជាសះស្បើយ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់ ខណៈពេលដែលមិនមានរកឃើញករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។

អ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ទាំងនោះមានដូចជា៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៥៨នាក់ ក្នុងនោះមានអ្នកជំងឺ៤០៩នាក់បានជាសះស្បើយ និងអ្នកជំងឺ៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង