ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 37
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានបន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់។ កម្មករនិយោជិតទាំងអស់នេះ មកពីរោងចក្រសហគ្រាស ចំនួន៨១ ក្នុងនោះរោងចក្រវិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរ ចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

ខាងក្រោមនេះជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចំណាយកម្លាំងចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ។
  2. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញជាប្រយោជន៍សម្រាប់កម្មករ និយោជិត។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកសិកម្មតែមួយមុខមិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមាននេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្ម។
  5. សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូម្បី ឡេនីន ក៏បានលើកឡើងដែរថា បើគ្មានថៅកែ គឺគ្មានកម្មករនោះឡើយ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែ និងកម្មករ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគ ខណៈរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ពាន់ ៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យរោងចក្រ សហគ្រាស ក្លាយជាកន្លែងជក់ថ្នាំញៀន និងកាប់ចាក់គ្នានោះឡើយ។
  11. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកម្មករ និយោជិត ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអ្នកដែលប្រឹងរកសន្តិភាព ទើបជាអ្នកប្រឹងប្រែងការពារសន្តិភាព។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបង្វែរកាណុង និងឱ្យប្រជាពលរដ្ឋងើបប៉ះបោរជាការដណ្តើមអំណាចមិនស្របតាមគន្លងប្រជាធិបតេយ្យនោះឡើយ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចង់បានអំណាចមិនតាមប្រជាធិបតេយ្យ គឺសម្តេចបង្ក្រាបទាំងអស់។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វេសប្រហែសនឹងជោគវាសនាជាតិនោះឡើយ ទោះបីជនបរទេសនិយាយបែបណាក៏ដោយ។
  17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ និយោជិត នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា អ្នកការពារសុខសន្តិភាព។
  18. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីគេទម្លាក់ពីអំណាច និងនិរទេសខ្លួននៅក្រៅប្រទេស តែលោក ថាក់ស៊ីន មិនដែលអំពាវនាវឱ្យគេដាក់ទណ្ឌកម្មលើប្រទេសថៃនោះឡើយ។ ផ្ទុយពីអ្នកនយោបាយខ្មែរ តែងតែអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា។
  19. សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម៕

Fresh News

អត្ថបទទាក់ទង