ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ
ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២ដង និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។
បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ២នាក់នេះរួមមាន៖
- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ បុរសនេះជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី និងបានប្ដូរជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២០ កន្លងទៅ
- ស្ត្រីជនជាតិកាហ្សាក់ស្តង់អាយុ ៤២ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្តង់ ដោយប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣ ខែកក្កដាឆ្នាំ២០២០ កន្លងទៅ
ក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៥៣នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ២០នាក់ប៉ុណ្ណោះ។
សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖