ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីយន្តហោះប្រភេទទំនើប ដែលសម្តេចតេជោ ហ៊ុន សែន ប្រើហោះទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 85

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនបានប្រើយន្តហោះរបស់ Cambodia Angkor Air ដូចសព្វដងនោះទេ គឺបានប្តូរមកប្រើយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលជាប្រភេទយន្តហោះ 787-8 របស់ក្រុមហ៊ុន Boeing ជំនួសវិញ។

ការប្តូរមកប្រើប្រាស់យន្តហោះនេះ ដោយសារតែយន្តរបស់កម្ពុជាដែលសម្តេចប្រើសព្វដងនោះជាប្រភេទយន្តហោះខ្នាតតូច ដែលមិនអាចហោះហើរឆ្លងទ្វីបបាន។ ផ្ទុយពីយន្តហោះរបស់ក្រុមហ៊ុន Deerjet មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះឆ្លងទ្វីប។

ឥឡូវមកស្វែងយល់ពីប្រភេទយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលមានផ្តល់សេវាកម្មយ៉ាងល្អប្រណិត។ យន្តហោះ 787-8 ត្រូវបានផលិតដោយក្រុម​ហ៊ុន Boeing ហើយត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១១​ ក្នុងតម្លៃ​គោល​ ២២៤.៦​លានដុល្លារ​ និងជ្រើសរើសឲ្យដាក់ដំណើរការជាលើដំបូងដោយ​ All Nippon Airways របស់ជប៉ុន​។

យន្តហោះនេះដំណើរការដោយម៉ាសុីនប្រភេទ​ Roll Royce Trent 1000 ឬ​ General Electric GEnx-1B​ ហើយអាចធ្វើការហោះហើររយៈចម្ងាយឆ្ងាយ​បាន​ ចំនួន ​១៧ម៉ោង​ ឬ​ 14,200km-15,200km នឹងមានសមត្ថភាពធ្វើការហោះហើរក្នុងរយៈកំពស់​ 10,700ម៉ឺត្រ​ ជាមួុយល្បឿន​ 954km/h​ ។

សម្រាប់តួរយន្តហោះមានប្រវែង​ 56.7ម៉ែត្រ​ ទទឹងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងប្រវែង​ 60.1ម៉ែត្រ​ នឹងកម្ពស់ពី​ដី​ 16ម៉ែត្រ​ (Cabin 5.97m)​ ។

ដោយឡែកក្រុមហ៊ុន​ Deerjet បានជ្រើសរើសយក​787-8​ ជាលើកដំបូងដើម្បីបម្រើរសេវាកម្មខ្លួនចាប់ពីខែកញ្ញា​ ២០១៦ ជាមួយការរចនាជាពិសេស​ និងប្រណិតស្របទៅហ្នឹងការបម្រើសេវាកម្មលំដាប់ផ្កាយ​៧ សម្រាប់ឥស្សរជនថ្នាក់ដឹកនាំជាតិ ក៏ដូចជាអភិជនផងដែរ៕

អត្ថបទទាក់ទង