
មុនចូលបម្រើការងារ សមាជិកក្រុមប្រឹក្សាឃុំមកពីខេត្តប៉ៃលិន ជាប់ឆ្នោតថ្មី ទទួលបានការបណ្តុះបណ្តាលដើម្បីបម្រើពលរដ្ឋឱ្យបានល្អ
នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន