ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៣៣នាក់ អ្នកជាសះស្បើយចំនួន ៦៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1182
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៣៣នាក់ អ្នកជាសះស្បើយចំនួន ៦៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៣៣នាក់ អ្នកជាសះស្បើយចំនួន ៦៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៣៣នាក់ អ្នកជាសះស្បើយចំនួន ៦៣២នាក់ និងអ្នកស្លាប់ចំនួន​ ១៧នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៤៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៧ ៧២៣ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៣ ២៩៨នាក់ និងស្លាប់សរុបចំនួន ១ ៧៤៧នាក់៕

    អត្ថបទទាក់ទង