ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មិនទាន់មានការសំរេចណាមួយរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប ឬព្យួរប្រព័ន្ធពន្ធអនុគ្រោះ EBA ចំពោះកម្ពុជា ក៍ដូចជាការកម្រិតទិដ្ឋាការ (Visa) លើមន្រ្តីរដ្ឋាភិបាលនោះទេ

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 72
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មិនទាន់មានការសំរេចណាមួយរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប ឬព្យួរប្រព័ន្ធពន្ធអនុគ្រោះ EBA ចំពោះកម្ពុជា ក៍ដូចជាការកម្រិតទិដ្ឋាការ (Visa) លើមន្រ្តីរដ្ឋាភិបាលនោះទេ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មិនទាន់មានការសំរេចណាមួយរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប ឬព្យួរប្រព័ន្ធពន្ធអនុគ្រោះ EBA ចំពោះកម្ពុជា ក៍ដូចជាការកម្រិតទិដ្ឋាការ (Visa) លើមន្រ្តីរដ្ឋាភិបាលនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាន​បន្ថែមថា ចំពោះបញ្ហាការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សភាអឺរ៉ុបក៏មិនបានអំពាវនាវឲ្យផ្អាកនោះដែរ គ្រាន់តែអំពាវនាវឲ្យពិនិត្យពីលទ្ធភាពនៃ «ការកម្រិតទិដ្ឋាការ» ប៉ុណ្ណោះ ពោលគឺមិនបានផ្អាកដូចការលើកឡើងនោះទេ។

ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានសរសេរព័ត៌មាន បំផ្លឹសការពិត នៃញត្តិរបស់សភាសហភាពអឺរ៉ុប ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ទណ្ឌិតដែលកំពុងរត់គេច ពីសំណាញ់ច្បាប់បានសរសេរថា៖ «ផ្អាកជំនួយទាំងអស់ ក្នុងក្របខណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។ បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេស ទាំង២៧នៃសហភាពអឺរ៉ុប។ ផ្អាកការផ្តល់ទិដ្ឋាការ (Visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប»

ការសរសេរទាំងនេះរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រតិកម្មឆ្លើយតបវិញថា ទណ្ឌិត សម រង្ស៊ី បានសរសេរលើសពី​ការពិត នៃញតិ្តពិតរបស់សភាអឺរ៉ុប ដែលនេះជាទង្វើញុះញង់ចង់បង្កបញ្ហាដល់ស្ថេរភាពនៅកម្ពុជា៕

ខាង​ក្រោមនេះ​ គឺ​ជា​សារ​បំ​ភ្លើសព័ត៌មាន​របស់​ទណ្ឌិត​ សម រង្ស៊ី​

 

អត្ថបទទាក់ទង