សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទទួលគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពី ឯកឧត្តម ប្រធានាធិបតីចិន
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលស្តេចយាងទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពី ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅវិមានប្រជាជន ក្នុងទីក្រុងប៉េកាំង ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។