ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយថ្មីចំនួន ១នាក់ និងរកឃើញករណីនាំចូលថ្មីចំនួន ១៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 46
ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយថ្មីចំនួន ១នាក់ និងរកឃើញករណីនាំចូលថ្មីចំនួន ១៥នាក់ ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយថ្មីចំនួន ១នាក់ និងរកឃើញករណីនាំចូលថ្មីចំនួន ១៥នាក់

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៥នាក់ និងជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ១៥នាក់ថ្មីនោះរួមមាន៖

  1. ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  2. បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  3. បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  4. បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  5. បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  6. បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  7. បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  8. បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  9. បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  10. បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
  11. បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  12. បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  13. បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  14. កុមារីជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ
  15. ស្ត្រីជនជាតិជនខ្មែរ អាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ក្រសួងបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលជនជាតិចិនទាំង ១៣នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ រីឯជនជាតិខ្មែរទាំងពីរនាក់នោះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ហើយពួកគេទាំង ១៥នាក់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកឯអ្នកជាសះស្បើយចំនួន ១នាក់ថ្មីនេះ គឺ​បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៦៦នាក់ ជាសះស្បើយសរុបចំនួន ២២០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤៦នាក់។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

 

 

 

អត្ថបទទាក់ទង