ខ្មែរប៉ុស្ដិ៍ Close

តំបន់គ្រីមេធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់អ្នកនយោបាយ និងអ្នកជំនួញអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 143
តំបន់គ្រីមេធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់អ្នកនយោបាយ និងអ្នកជំនួញអ៊ុយក្រែន OLYMPUS DIGITAL CAMERA

តំបន់គ្រីមេបានធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់មហាសេដ្ធីអ៊ុយក្រែន លោក Rinat Akhmetov និង លោក Igor Kolomoisky ក៍ដូចជារបស់អតីតនាយករដ្ធមន្ត្រី អ៊ុយក្រែន Arseniy Yatsenyuk, តំណាងរាស្ត្រអ៊ុយក្រែន Nestor Shufrych និងអ្នកជំនួញលីទុយអានី Kolas Igoris នេះបើយោងតាមការប្រកាសរបស់លោក Vladimir Konstantinov ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ធគ្រីមេ។

ទ្រព្យសម្បត្តិទាំងអស់ចំនួន ៥០០ ត្រូវបានធ្វើជាតូបនីយកម្ម ដែលក្នុងនោះរួមមានទ្រព្យសម្បត្តិ ជំនួញ រោងចក្រ ធនាគារ ក៏ដូចជាហេដ្ធារចនាសម្ព័ន្ធកីឡា និងទេសចរណ៍។

ក្រោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិទាំងអស់ដែលបានធ្វើជាតូបនីយកម្មនឹងមិនត្រូវបានបិទនោះទេ ប៉ុន្តែនឹងត្រូវបន្តធ្វើប្រតិបត្តការនៅក្រោមច្បាប់រុស្ស៊ី។ ម៉្យាងវិញទៀត រាល់ចំណូលទាំងអស់ដែលបានមកពីការលក់នឹងត្រូវយកទៅប្រើដើម្បីគាំទ្រអ្នកទាំងឡាយដែលបានចូលរួមនៅក្នុងប្រតិបត្តិការយោធាពិសេស៕

Russian Market

អត្ថបទទាក់ទង