ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី ខណៈពុំមានករណីជាសះស្បើយបន្ថែមទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 48
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី ខណៈពុំមានករណីជាសះស្បើយបន្ថែមទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ Passengers arriving on a recent flight from Malaysia. KT/Pann Rachana

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត ខណៈពេលដែលពុំមានករណីជាសះស្បើយថ្មីណាមួយនោះទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។

អ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩នោះគឺបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វ៊ីលីពីន បន្តជើងហោះហើរនៅប្រទេកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ បច្ចុប្បន្នបុរសរូបនេះត្រូវបានដាក់អោយនៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ចំណែកឯអ្នកដែលបានរួមដំណើរជាមួយនិងបុរសខាងលើចំនួន ១១៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅសណ្ឋាគារចំនួន ៣កន្លែងក្នុងរាជធានីភ្នំពេញ និងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២២នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង