ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ

ដោយ៖ ស៊ីវេត មធុរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 206
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ

(ប៉េកាំង)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិនមកកាន់កម្ពុជាវិញ ក្រោយពេលបញ្ចប់ជំនួបរវាងមេដឹកនាំកំពូលៗរបស់ចិននោះ លោកបានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំរបស់ចិន បានអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លងនូវជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណាឡើយ។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលមិនបានជួបជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ដោយផ្ទាល់ ប៉ុន្តែលោកសង្ឃឹមថា នឹងបានជួបនៅពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅទីក្រុងប៉េកាំងពេលនេះ ធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពខ្ញុំ គឺល្អរឹងមាំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយ ពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិន ក្នុងការមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹមចំពោះវិធានការទប់ស្កាត់ មិនអោយជំងឺឆ្លងនេះរីករាលដាល មកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយ ដែលកំពុងរស់នៅ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួប កូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារ និងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករឮក និងការព្រួយបារម្ភ ចំពោះសុវត្ថិភាពពូដែលគ្រោង ទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថានឹងបានជួបក្មួយៗ នៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំ របស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។

សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសសូមចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺឆ្លងកូរ៉ូណានេះផងដែរ»៕

អត្ថបទទាក់ទង