ខ្មែរប៉ុស្ដិ៍ Close

កឹម សុខា នៅតែបន្តកុហកប្រជាពលរដ្ឋខ្មែរ ជុំវិញការអនុវត្តទ្រឹស្តីនយោបាយអហិង្សា ក្នុងគោលដៅបដិវត្តន៍ពណ៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 40
កឹម សុខា នៅតែបន្តកុហកប្រជាពលរដ្ឋខ្មែរ ជុំវិញការអនុវត្តទ្រឹស្តីនយោបាយអហិង្សា ក្នុងគោលដៅបដិវត្តន៍ពណ៌ កឹម សុខា នៅតែបន្តកុហកប្រជាពលរដ្ឋខ្មែរ ជុំវិញការអនុវត្តទ្រឹស្តីនយោបាយអហិង្សា ក្នុងគោលដៅបដិវត្តន៍ពណ៌

ជនជាប់ចោទ កឹម សុខា នៅតែបន្តកុហកបោកប្រាស់ពលរដ្ឋខ្មែរក្រោមលេសនៃពាក្យ «អហិង្សា» ហើយក៏នៅតែបន្តប្រើលេស «ធ្វើអ្វីៗដោយគោរពគោលការណ៍អហិង្សា» ដើម្បីការពារខ្លួននិងគេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់នៅក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសក្បត់កម្ពុជា។ ប៉ុន្តែពិតជាក់ស្តែងទ្រឹស្តីអហិង្សាដែលជនជាប់ កឹម សុខា បានប្រើប្រាស់ស្ថិតក្នុងទ្រឹស្តីការតស៊ូអហិង្សាក្នុងគោលដៅបដិវត្តន៍ពណ៌ ហើយក៏បានបង្កប់ទៅដោយសកម្មភាព «ហិង្សា»ខ្លាំងក្លាផងដែរដែលមិនមែនជា«អហិង្សា»តាមគោលការណ៍ព្រះពុទ្ធសាសនាដូចអ្វីដែលជនជាប់ចោទកឹម សុខា ប្រកាសជាសាធារណៈនិងមិនយកខ្មែរណាធ្វើជាសត្រូវ។

ទ្រឹស្តីអហិង្សាដែលកឹម សុខា បានធ្វើ សុទ្ធតែមានចែងនៅក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» សរសេរឡើងដោយឈ្មោះ ជីន សាប ដែលគេស្គាល់ថាជាមេទស្សនៈនៃបដិវត្តន៍ពណ៌បម្រើការងារក្នុងវិទ្យាស្ថានអាល់បឺតអាំងសាញ។ វិទ្យាស្ថាន នេះរួមនឹងអង្គការខាន់វាស (Canvas) ដែលប្រើកណ្តាប់ដៃក្តាប់ជានិមិត្តរូបក៏ត្រូវបានគេដឹងថា បានដើរតួនាតីសំខាន់ ក្នុងបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសមួយចំនួន ដូចជានៅអតីតប្រទេសយូហ្គោស្លាវី ស៊ែប៊ីនិងអុយក្រែនជាដើម។ បុគ្គលិកអង្គការនេះមួយចំនួន ជាជនជាតិស៊ែបប៊ីក្រោយមកត្រូវបានរកឃើញថា បានចូលមកបំពេញការងារនៅកម្ពុជា តាមរយៈអង្គការបរទេសមួយចំនួន ដូចជាវិទ្យាស្ដានជាតិប្រជាធិបតេយ្យ (NDI) ដែលបានជួយអតីតគណបក្សសង្គ្រោះជាតិរៀបចំគោលនយោបាយក៏ដូចចូលរួមអនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំ និងផ្លាស់ប្តូររបបដឹកនាំក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

នៅក្នុងខ្សែវីដេអូរយៈពេល ១ ម៉ោងដែលខ្លួនបានដាក់ជាភស្តុតាង ជនជាប់ចោទ កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់ថាអ្វីៗដែលកឹម សុខា បានធ្វើក្នុងជីវិតនយោបាយរបស់ខ្លួនចាប់ពីឆ្នាំ១៩៩៣មកគឺមាន ការណែនាំច្បាស់លាស់ មានការគាំទ្រពីបរទេសពិត និងបានអនុវត្តផែនការជាដំណាក់កាលៗ និងក៏បាន ដកបទពិសោធពីការធ្វើបដិវត្តន៍ពណ៌ពីបណ្តាប្រទេសមួយចំនួន ដូចជាអតីតប្រទេសយូហ្គោលស្លាវី និង ស៊ែបប៊ីជាដើម។ ក្នុងការអនុវត្តន៍ផែនការ ជនជាប់ចោទ កឹម សុខា ក៏ទទួលបានសាស្ត្រាចារ្យជំនាញនានា ដើម្បីផ្តល់យោបល់ឱ្យខ្លួន ដើម្បីសម្រេចផែនការផ្តួលរំលំរបបដឹកនាំកម្ពុជា ដូចការធ្វើបដិវត្តន៍ពណ៌នៅអតីតប្រទេសយូហ្គោស្លាវី។ ផែនការសម្ងាត់ទាំងអស់នេះត្រូវបាន កឹម សុខា បើកកកាយ ដោយភ្លេចខ្លួននៅចំពោះមុខសកម្មជនរបស់ខ្លួននៅប្រទេសអូស្ត្រាលីនៅអំឡុងឆ្នាំ២០១៣។

ជនជាប់ចោទ កឹម សុខា ពិតជា បានដឹងច្បាស់ថាអ្វីៗដែលខ្លួនបានធ្វើគឺជាសកម្មភាពឆ្ពោះទៅស្វែងរកការគ្រប់គ្រងអំណាច ហើយក៏ទំនង ជាច្បាស់ក្នុងខ្លួនថា ផែនការសម្ងាត់នេះ នឹងមិនបែកការណ៍ដល់កម្លាំងមានសមត្ថកិច្ចឡើយ ព្រោះខ្លួនបានប្រើប្រាស់រូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបិទបាំង ដើម្បីបំពេញមហិច្ឆតាអំណាចនេះ។ ប៉ុន្តែទេវតា ពិតជាបានជួយជាតិនិងប្រជាជនកម្ពុជា។ មេខ្លោងបដិវត្តន៍ពណ៌ កឹម សុខា បានធ្លោយមាត់់និយាយរៀប រាប់ទាំងស្រុងនូវផែនការបដិវត្តន៍ពណ៌រាប់តាំងពីការណែនាំពីបរទេសឱ្យឈប់ធ្វើនយោបាយ ដើម្បីមកបើកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីកៀរគរកម្លាំងបង្កើតជាចលនានយោនបាយមួយដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជាតាមផែនការដែលបានកំណត់ ដែលតាម កឹម សុខា បានលើកឡើង «ប្រធានាធិបតីស្លាបូដាន មីឡូសូវិក មានរថក្រោះច្រើន ប៉ុន្តែនៅតែត្រូវផ្តួលរំលំ»។

វោហាសាស្ត្រដែលជនជាប់ចោទ កឹម សុខា បានប្រើប្រាស់នាពេលកន្លងទៅជាពិសេសចាប់តាំងពី ឆ្នាំ ២០០៨ ក្រោយពេលដែលខ្លួនបានប្រែក្លាយពីប្រធានអង្គការក្រៅរដ្ឋាភិបាលមកជាមេដឹកនាំបក្សគឺពោរពេញដោយភាសាហិង្សានយោបាយ និយាយពីការផ្លាស់ប្តូរ ផ្តួលរំលំ និងការកាត់ទោសសងសឹកប្រឆាំងនឹង របបដឹកនាំ ទាមទារឱ្យរដ្ឋាភិបាលស្របច្បាប់ នាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតបែបប្រជា ធិបតេយ្យចុះចេញពីតំណែង។ សកម្មភាពដែលកឹម សុខា បានធ្វើជាចំហ និងផែនការសម្ងាត់ដែលខ្លួនរៀបចំឡើងមានភាពស៊ីសង្វាក់គ្នា ដោយមិនអាចប្រកែកបានឡើយ គឺអនុវត្តទៅតាមមេរៀនបដិវត្តន៍ពណ៌ ដែលចៅហ្វាយនាយរបស់ខ្លួនអនុវត្តបានជោគជ័យនៅអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី និងបានណែនាំឱ្យកឹម សុខា អនុវត្តនៅកម្ពុជា។ ជនជាប់ចោទ កឹម សុខា បានច្រានចោលថា អ្វីៗដែលខ្លួនធ្វើមិនមែនជាបដិវត្តន៍ពណ៌ និងថាតុលាការមើលមិនយល់ពីយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន។

ពិតណាស់! អ្នកដែលអនុវត្តផ្ទាល់ដូច កឹម សុខា ពិតជាមើលមិនឃើញថាង្វីដែលខ្លូនបានធ្វើខុសច្បាប់ និងជាការឃុបឃិតជាមួយនឹងបរទេសក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ក្បត់ប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា កឹម សុខា បានក្បត់កម្ពុជាហើយ និងបានលក់ខ្លួនបម្រើបរទេស និងបំពេញមហិច្ឆតាអំណាចតាមរយៈបដិវត្តន៍ពណ៌។

តើសកម្មភាពដែលក្រុមប្រឆាំង ក្នុងនោះជនជាប់ចោទ កឹម សុខា បានធ្វើគឺជាសកម្មភាពមិនមែន បដិវត្តន៍ពណ៌ទេឬ? ការអះអាងរបស់ កឹម សុខា គ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។ តាមរយៈខ្សែវីដេអូមួយម៉ោងដែល កឹម សុខា បានដាក់ ក៏ដូចជាភស្តុតាងដែលតំណាងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ សុទ្ធតែ បានបង្ហាញយ៉ាងច្បាស់ថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៣ មក ម្ល៉េះ ហើយមធ្យោបាយនៃសកម្មភាពដែលពួកគេបានធ្វើគឺស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធដែលមានចំនួន ១៩៨ ចំ ណុចណែនាំក្នុងសៀវភៅរបស់ ជីន សាប ក្នុងនោះដូចជាការប្រើពណ៌ ការប្រើនិមិត្តសញ្ញា ការប្រើប្រាស់ផ្កា ជូនកម្លាំងប្រដាប់អាវុ វិធីហ្វឹកហាត់ធ្វើបាតុកម្ម ការសម្តែងល្ខោន ក្បួនសាសនា ដើរជាក្បួន ការព្យាយាមចូលកាន់កាន់ទីតាំងស្ថាប័នរដ្ឋ ឬកន្លែងទីសាធារណៈ ការកាន់ទុក្ខនយោបាយ ការធ្វើពហិការ ការមិនស្តាប់បង្គាប់ក្នុងសង្គមជាដើម។ តើអ្វីដែលក្រុមប្រឆាំងបានធ្វើ? នៅមុន អំឡុងពេល និងក្រោយពេលបោះឆ្នោត គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំរបស់ខ្លួនមាន កឹម សុខា និងទណ្ឌិត សម រង្ស៊ី បានធ្វើសកម្មភាពដែលស៊ីសង្វាក់គ្នាទៅនឹងមេរៀនបដិវត្តន៍ពណ៌នេះក្រោមរូបភាពផ្សេងៗ។

អ្វីដែលជាឱកាសសំខាន់នៃការបំផ្ទុះបដិវត្តន៍ពណ៌គឺការបង្កើតព័ត៌មានក្លែងក្លាយជុំវិញការបោះឆ្នោត លើកឡើងថាមានភាពមិនប្រក្រតីខ្លាំងក្នុងន័យដើម្បីបង្កចលាចល និងញុះញង់ប្រជាបលរដ្ឋឱ្យបះបោរ និងញុះញង់កម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បញ្ជាជាដើម។ ជាក់ស្តែង ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ មិនទាន់ បានបញ្ចប់ការរាប់សន្លឹកឆ្នោតគ្រប់ការិយាល័យផង គណបក្សសង្គ្រោះជាតិរបស់ កឹម សុខា បានប្រកាស ថាបក្សខ្លួនឈ្នះការបោះឆ្នោតឡើងភ្លូកទឹកភ្លូកដី។ ហេតុអ្វីបានជាពួកគេប្រកាសថាជ័យជម្នះ? ព្រោះដើម្បីងាយនឹងបញ្ឆេះកំហឹងប្រជាពលរដ្ឋថាមានការក្លែងបន្លំ និងមានភាពមិនប្រក្រតី បានជាធ្វើឱ្យគណ បក្សខ្លួនចាញ់។ នេះជាយុទ្ធសាស្ត្របដិវត្តន៍ពណ៌ ហើយបញ្ហានេះបានលេចចេញជាបន្តបន្ទាប់និងមានលក្ខណៈជាប្រព័ន្ធអនុវត្ត ដោយអង្គការសង្គមស៊ីវិលដូចជាអង្គការខុមហ្វ្រែល និកហ្វិក បន្ទប់ស្ថានការណ៍ជាដើមដែលបំភ្លៃថាទឹកខ្មៅ អាចលុបបាន ពលរដ្ឋបាត់ឈ្មោះប្រមាណ ២លាននាក់ និងសកម្មជននៃបក្សប្រឆាំងនេះបានដើរអុកឡុក នៅតាមការិយាល័យបោះឆ្នោតមួយចំនួនដូចជាការិយាល័យបោះឆ្នោតនៅស្ទឹងមានជ័យបង្កជាហិង្សា។

ភស្តុតាងដែលជនជាប់ចោទពីបទក្បត់ជាតិមិនអាចដោះសារបានគឺសកម្មភាពនៃការតវ៉ាក្រោយពីការបោះឆ្នោតឆ្នាំ ២០១៣ បានប្រែក្លាយចរិតពីការតវ៉ាប្រឆាំងនឹងការបោះឆ្នោតទៅជាការញុះញង់ទម្លាក់ រាជរដ្ឋាភិបាលស្របច្បាប់ដែលចេញពីការបោះឆ្នោត។ សកម្មភាពហិង្សានៅផ្លូវវ៉េង ស្រេង ស្ពានក្បាលថ្នល់ ដែលកម្លាំងបាតុករក្រុមប្រឆាំងគប់ដបសាំង ដុំថ្មទៅលើកម្លាំងសមត្ថកិច្ច ដុតកម្ទេចសម្បតិ្តសាធារណៈនិង បំផ្លាញទ្រព្យសម្បត្តិឯកជន។ នេះគឺស្ថិតក្នុងផែនការបដិវត្តន៍ពណ៌ដែលចេញពីការញុះញង់លើរឿងបោះឆ្នោត។ ការបោះឆ្នោតដែលមេគំនិតទ្រឹស្តីបដិវត្តន៍ពណ៌ ជីន សាប លើកឡើងថា វាមានភាពងាយស្រួលបំ ផុតក្នុងការបំផុសការបះបោរ ការតវ៉ារបស់ប្រជាជនប្រឆាំងនឹងរដ្ឋអំណាច។ ហេតុដូច្នេះហើយបានជាក្រុម ប្រឆាំងរួមនឹងអង្គការសង្គមស៊ីវិលមួយចំនួនបានយកការបោះឆ្នោតធ្វើជាមូលដ្ឋាននៃការផ្លាស់ប្តូររបបតាមបដិវត្តន៍ពណ៌ បើទោះបីជាខ្លួនមិនឈ្នះការបោះឆ្នោតក៏ដោយ។

គណបក្សសង្គ្រោះជាតិបានរៀបចំឱ្យហ្វឹកហាត់ធ្វើបាតុកម្មដឹកនាំធ្វើដោយ មូរ សុខហួរ ការប្រកាសបិទផ្លូវនានា នោក្នុងរាជធានីភ្នំពេញដែលប្រកាសដោយ ហូ វ៉ាន់ ការប្រើទិសស្លោក «ហ៊ុន សែន អើយចុះចេញទៅ» ដែល កឹម សុខា បានប្រើប្រាស់ការញុះញង់ឱ្យកងទ័ពកុំឱ្យគោរពបទបញ្ជា បង្កអស្ថិរភាពសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ការញុះញង់ប្រជាពលរដ្ឋកុំឱ្យស្តាប់អាជ្ញាធរ បះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្កើតការតវ៉ាដោយដុតរូបទីងមោងថ្នាក់ដឹកនាំប្រទេស ប្រើប្រាស់វោហារសាស្ត្រហិង្សា ហើយបរទេសបានសរសេរគោលនយោបាយគណបក្សឱ្យ បរទេសបង្ហាត់បងៀនរៀបចំយុទ្ធសាស្ត្រ និងផែនការនយោបាយ។ ទាំងនេះមិនមែនជាការអនុវត្តផែនការបដិវត្តន៍ពណ៌ទេឬ?

ដូច្នេះជនជាប់ចោទ កឹម សុខា មិនត្រូវបោកប្រាស់ប្រជាពលរដ្ឋបន្តទៀតឡើយ ត្រូវមានភាពក្លាហាន ទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន។ ចៅចាក់ស្មុកមិនហ៊ានប្រដៅអ្នកនយោបាយជើងចាស់និងជាអ្នកខ្លាំង ផ្នែកកាមសាស្ត្រមួយយប់ ១០ ដងដូច កឹម សុខាទេ គ្រាន់តែចង់ឱ្យជនជាប់ កឹម សុខា ដឹងថាលើមេឃមាន ទេវតាក្នុងចិត្ត កឹម សុខា មានធម៌ព្រះទង្វើនិងសម្តីមានភាពខុសគ្នា ហើយសូមកឹម សុខាត្រូវយល់ឱ្យច្បាស់ ថាទង្វើដែលខ្លួនបានធ្វើពិតជាទង្វើក្បត់ជាតិ។ ប្រជាធិបតេយ្យដែលកឹម សុខា បានធ្វើគឺជាប្រជាធិបតេយ្យ បែបហិង្សា ញុះញង់ និងជាប្រជាធិបតេយកយប្រើកម្លាំងប្រជាជនដើម្បីបានអំណាច ដែលខុសពីប្រជាធិប តេយ្យតាមរយៈការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ មិនមែនទាន់តែខ្លួនបានអំណាច ទើបថាយុត្តិធម៌ នោះទេ។ ចៅចាក់ស្មុកក៏សូមខ្សឹបប្រាប់បន្តិចទៀតថា ប្រជាពលរដ្ឋខ្មែរលែងមានជំនឿលើក្រុមជនក្បត់ជាតិ អស់លោកហើយព្រោះពួកគាត់បានឆ្អៀតឆ្អន់នឹងការបោកប្រាស់ និងការធ្វើនយោបាយបែបប្រជោបាយនិយម ញុះញង់ អុជអាល បង្កចលាចល និងធ្វើវិទ្ធង្សនាប្រឆាំងនឹងសន្តិភាពនិងការអភិវឌ្ឍពីកម្ពុជាទៀតហើយ។ យុត្តិធម៌នឹងបានដល់ជាតិនិងប្រជាជនកម្ពុជាដែលខិតខំលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសុខ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០

អត្ថបទទាក់ទង