ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩១៥នាក់ អ្នកជាសះស្បើយចំនួន ៨៧៦នាក់ និងអ្នកស្លាប់ចំនួន​ ៣៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1228
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩១៥នាក់ អ្នកជាសះស្បើយចំនួន ៨៧៦នាក់ និងអ្នកស្លាប់ចំនួន​ ៣៣នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩១៥នាក់ អ្នកជាសះស្បើយចំនួន ៨៧៦នាក់ និងអ្នកស្លាប់ចំនួន​ ៣៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១៥នាក់ អ្នកជាសះស្បើយចំនួន ៨៧៦នាក់ និងអ្នកស្លាប់ចំនួន​ ៣៣នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៥៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៣ ៦១៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៥ ៣៦៥នាក់ និងស្លាប់សរុបចំនួន ៩៨៦នាក់៕

អត្ថបទទាក់ទង