ខ្មែរប៉ុស្ដិ៍ Close

តើក្រុមហ៊ុន Berlin Rosen របស់អាមេរិកដែលលោក សម រង្ស៊ី ជួលឲ្យ​រកវិធីសាស្រ្តផ្សព្វផ្សាយដើម្បីសម្លាប់សេដ្ឋកិច្ច​​កម្ពុជា មាន​បម្រើ​​សេវាកម្មអ្វី?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ឯកសារ 70
តើក្រុមហ៊ុន Berlin Rosen របស់អាមេរិកដែលលោក សម រង្ស៊ី ជួលឲ្យ​រកវិធីសាស្រ្តផ្សព្វផ្សាយដើម្បីសម្លាប់សេដ្ឋកិច្ច​​កម្ពុជា មាន​បម្រើ​​សេវាកម្មអ្វី? តើក្រុមហ៊ុន Berlin Rosen របស់អាមេរិកដែលលោក សម រង្ស៊ី ជួលឲ្យ​រកវិធីសាស្រ្តផ្សព្វផ្សាយដើម្បីសម្លាប់សេដ្ឋកិច្ច​​កម្ពុជា មាន​បម្រើ​​សេវាកម្មអ្វី?

(បរទេស)៖ សារព័ត៌មាន Asia Times បានចេញផ្សាយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨​នេះថា ក្រុមហ៊ុនផ្តល់សេវា​ទំនាក់ទំនង​សាធារណៈ​មួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុម​ចលនាសង្រ្គោះជាតិ​នៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះ​រកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះ​ត្រូវបានចាត់ទុកជា អំពើក្បត់ជាតិ​កាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស​ខ្លួនឯក្រៅ​ប្រទេសនេះ។ នេះបើតាមការ​ដកស្រង់ព័ត៌មាន​ ពីសារព័ត៌មាន Asia Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបង្ហាញព័ត៌មាន​លម្អិត ទាក់ទងនឹងការងារអាជីវកម្ម​របស់​ក្រុមហ៊ុន Berlin Rosen៖

  • ទីស្នាក់ការ៖ ទីក្រុង​ញូយ៉កសហរដ្ឋអាមេរិក
  • បុគ្គលិក៖ ប្រមាណ ២០០នាក់
  • បង្កើតឡើង៖ ឆ្នាំ២០០៥
  • ប្រភេទ៖ ក្រុមហ៊ុនឯកជន
  • ការងារ៖ ការឃោសនា និងទីផ្សារ
  • ប្រាក់ចំណូល​៖ ប្រហែល ០៥លានដុល្លារ ក្នុងមួយឆ្នាំ
  • គេហទំព័រ ៖ www.berlinrosen.com

១. សេវាកម្ម

Berlin Rosen គឺជាក្រុមហ៊ុនមាន​ភាពនាំមុខគេក្នុងទំនាក់​ទំនងសាធារណៈ និងធ្វើទំនាក់ទំនង​យុទ្ធសាស្រ្ត ដែលផ្តល់ជូននូវ​ការផ្សព្វផ្សាយប្រកប​ប្រសិទ្ធភាពខ្ពស់ យុទ្ធសាស្រ្ត​ឌីជីថល និងការផ្សាយសេចក្តីជូនដំណឹង ឬពាណិជ្ជកម្ម​ជូនដល់ស្ថាប័ន ក្រុមហ៊ុន និងបេក្ខជនកំពូលៗដែលចង់មាន​ភាពលេចធ្លោ និងល្បីល្បាញ។

២. ក្រុមការងារ

ក្រុមការងារ Berlin Rosen មានជំនាញ និងបទពិសោធន៍​ខ្ពស់ជំនាញបញ្ចូនសារ ដើម្បីផ្តល់ឱ្យ​អតិថិជន ទទួលជោគជ័យក្នុងការ​ឃោសនាអ្វីមួយ។ គោលការណ៍​របស់ក្រុមហ៊ុន គឺសកម្មភាព​ជាមួយនឹងយុទ្ធនាការ​ជាយុទ្ធសាស្ត្រ ដើម្បីបំពេញ​តម្រូវការអាទិភាព​របស់អតិថិជន។ ក្រុមហ៊ុនប្រើប្រាស់​បទពិសោធន៍​ជាច្រើនឆ្នាំ ដើម្បីបំពេញតម្រូវការ​ជូនដល់អតិថិជន។

តាមរយៈសារ​ព័ត៌មាន Asia Times បានទម្លាយ​ឱ្យដឹងថា ក្រុមហ៊ុនផ្តល់​សេវាទំនាក់ទំនង​សាធារណៈ ប្រចាំ​នៅសហរដ្ឋអាមេរិក​មួយនេះ ត្រូវបានក្រុមចលនា​សង្រ្គោះជាតិ នៅក្រៅស្រុក (CNRM) របស់​លោក សម រង្ស៊ី ជួលឲ្យជួយរិះរក​វិធី ដើម្បីដាក់សម្ពាធ ឬសម្លាប់​សេដ្ឋកិច្ចមក​លើកម្ពុជា។

៣. លក្ខខណ្ឌនៃសេវាកម្ម

កិច្ចព្រមព្រៀងនៃសេវាកម្មជាមួយក្រុមហ៊ុន Berlin Rosen ជាមួយអតិថិជន គឺត្រូវបានចែងថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែ​គ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនាអតិថិជននានាប៉ុណ្ណោះ។

ប៉ុន្តែអ្នកតាមដានជាច្រើនបានមើលឃើញថា ចំពោះភាពខុសប្លែកគ្នា​រវាងអត្ថន័យ​ពាក្យ​ថា «អ្នកបញ្ចុះបញ្ចូល» និង «អ្នកពិគ្រោះយោបល់នយោបាយ» គឺហាក់ដូចជាស្រពិចស្រពិល​បន្តិច​នៅអាមេរិក ប៉ុន្តែបើនិយាយឲ្យចំទៅ គឺទាំងពីរនេះ​មានន័យដូចគ្នាតែម្តង។

គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះត្រូវបានសារព័ត៌មាន Asia Times ទម្លាយថា បានផ្តល់សេវាកម្មជូនដល់​លោក សម រង្ស៊ី តាមរយៈការយល់ព្រម​ទាក់ទាញឲ្យ​អន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមក​លើរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទណ្ឌិត សម រង្ស៊ី នឹងត្រូវចំណាយ​រហូតដល់ទៅ ២៥០,០០០ដុល្លារ​អាមេរិក សម្រាប់​ទទួលបានសេវាកម្ម​រយៈពេល០៦ខែ ពីក្រុមហ៊ុន Berlin Rosen។

កិច្ចព្រមព្រៀងរវាងចលនាក្បត់ជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី និង BerlinRosen ចែងយ៉ាងច្បាស់ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែ​គ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនា CNRM នៅសហរដ្ឋអាមេរិក។
ចាប់តាំងពីការបង្កើត​ក្រុមចលនា CNRM ក្រុមនេះបានខិតខំ​ប្រឹងប្រែង ដើម្បីទាក់ទាញ​ការចាប់អារម្មណ៍ទាំង​ក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ជាក់ស្តែង​នៅក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយ​​កាសែត Asia Times កាលពីពេល​ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា «ចលនា CNRM នៅតែប្តេជ្ញាចិត្តជានិច្ច ចំពោះគោលបំណងទាំង ៥ ដែលត្រូវបាន​ដាក់ចេញ​កាលពីខែមករា ឆ្នាំ២០១៨»។

គោលបំណង​ទាំង ៥ នោះរួមមានដូចជា ការបញ្ចុះបញ្ចូលរដ្ឋាភិបាល​បរទេសនានា, ការព្រមានពាណិជ្ជករអំពី​គ្រោះថ្នាក់ នៃការធ្វើពាណិជ្ជកម្ម​នៅក្នុងប្រទេសកម្ពុជា និងការរៀបចំផែនការធ្វើបាតុកម្ម​ដោយសន្តិវិធី ក៏ដូចជាការតស៊ូនានា​នៅក្នុង​ប្រទេសកម្ពុជា ក្នុងនោះមាន​ទាំងការធ្វើពហិការ​ផ្នែកសេដ្ឋកិច្ច​ផងដែរ។

ដោយឡែកមហិច្ឆតា​ធំធេងបន្ថែមទៀត​របស់ចលនាសង្រ្គោះជាតិនេះ គឺការបញ្ចុះបញ្ចូល​ឲ្យកងប្រដាប់​អាវុធកម្ពុជា កុំប្រើប្រាស់​កងកម្លាំងប្រឆាំង​នឹងប្រជាជន​ខ្លួនឯង ហើយងាក​កាណុង​សំដៅទៅរក​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងគណបក្ស​ប្រជាជន​កម្ពុជា។ អ្វីដែល​គួរឲ្យចាប់​អារម្មណ៍​ជាចុងក្រោយនោះ គឺគោលដៅធំៗ​ទាំង ៥ មិនទាន់បាន​សម្រេច​សូម្បីតែមួយ​ចំណុចឡើយ ព្រោះសូម្បីតែនៅពេលអតីតគណបក្ស​​សង្គ្រោះជាតិ ត្រូវបានតុលាការ​កំពូលសម្រេច​រំលាយ​ចោល​នោះ គឺគ្មាន​សាធារណជន​ណា​​ប្រមូលផ្តុំគ្នា ធ្វើការតវ៉ា​ប្រឆាំង​ជំទាស់ ចំពោះសាលក្រមតុលាការ​នោះ​ឡើយ ទោះបីជា​អតីត​មេដឹកនាំ​ នៃអតីត​គណបក្សប្រឆាំង​ CNRP បានខិតខំអំពាវនាវ​យ៉ាងណាក្តី៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង