ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិក សម្រេចពន្យារពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកសារ 43
សហរដ្ឋអាមេរិក សម្រេចពន្យារពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក សម្រេចពន្យារពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន

សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជំរាបជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានបញ្ជាក់ដែរថា «លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោកក Matthew Pottinger ឧបការីរងរបស់ប្រធានាធិបតី បានជំរាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19» ។

សូមជំរាបថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជើញមេដឹកនាំកំពូលនៃបណ្តា ប្រទេសអាស៊ានទាំង ១០ មកជួបលោកនៅទីក្រុងឡាសវេហ្គាស (Las Vegas) ដ៏ស៊ីវីល័យរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានខកខានមិនបានទៅចូលរួម កិច្ចប្រជុំកំពូលមួយជាមួយអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទីក្រុងបាងកកកប្រទេសថៃ៕

Fresh News