ខ្មែរប៉ុស្ដិ៍ Close

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៧ នៅ​កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 425
សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៧ នៅ​កម្ពុជា ប្រាសាទព្រះវិហារ

គិត​មកដល់​ពេល​នេះ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន ៧​ហើយ ដែល​ក្នុងនោះ​ចែកជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​៤។

១. តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

២. របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

នាថការីរបាំព្រះរាជទ្រព្យខ្មែរកាលពីកំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំង
នាថការីរបាំព្រះរាជទ្រព្យខ្មែរកាលពីកំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំង

៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ 
ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ

៤. ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ

៥. ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។

ល្បែង​ទាញព្រ័ត្រ
ល្បែង​ទាញព្រ័ត្រ

៦. ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

ចាប៉ី​ដងវែង

៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ៕

ប្រាសាទ​សំបូរ​ព្រៃគុក
ប្រាសាទ​សំបូរ​ព្រៃគុក

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង