យុវសិស្សកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ ពីការប្រកួតប្រជែងរ៉ូបូត/មនុស្សយន្តក្រោមទឹកម៉េតអាស៊ានលើកទី២ ឆ្នាំ២០១ ៨ នៅប្រទេស ឥណ្ឌូណេស៊ី
នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូនៃអង្គការស្ទែមកម្ពុជា និងយុវសិស្សកម្ពុជាចំនួន៣រូប ដែលទើបធ្វើដំណើរត្រឡប់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ព្រមទាំងបាននាំមកជាមួយនូវពានរង្វាន់លេខ១ ពី «ការប្រកួតប្រជែងរ៉ូបូត/មនុស្សយន្តក្រោមទឹកម៉េតអាស៊ានលើកទី២ ឆ្នាំ២០១៨ (The 2nd ASEAN MATE Underwater Robot Competition 2018)» ដែលប្រព្រឹត្តទៅនៅទីក្រុងសៀរ៉ាបាយ៉ា ខេត្តជ្វាភាគខាងកើត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៨។
មានវត្តមានចូលរួម ក្នុងកម្មវិធីនេះផងដែរ មាន៖ (១)លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, (២) លោកបណ្ឌិត រៃ សុភ័ក្រ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា, (៣) លោកបណ្ឌិត ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ក្រសួងអប់រំ យុវជន និងកីឡា, (៤) អនុប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ក្រសួងអប់រំ យុវជន និងកីឡា, (៥) ឪពុកម្តាយ/អាណាព្យាបាល/គ្រួសារនៃយុវសិស្សជ័យលាភី, ព្រមទាំង(៦) និស្សិតស្ម័គ្រចិត្តក្រសួងអប់រំ យុវជន និងកីឡា និងយុវសិស្សពីវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង។
យុវជនជ័យលាភី ទាំង៣រូប បច្ចុប្បន្នជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ទួលទំពូង ដែលក្នុងនោះមានឈ្មោះ៖ (១) ខៃ ម៉េងលី, (២) អោក សុភក្រ្តា, និង (៣) តេង ទិត្យវិទូ។ គួររំលឹកជូនផងដែរថា ក្រុមយុវជនទាំង៣រូប ជាជ័យលាភី ដែលទទួលបានពានរង្វាន់លេខ ១ ក្នុង «ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១ នៅកម្ពុជា» នាឱកាសនៃការរៀបចំ «មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជា លើកទី៤» ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាថ្ងៃទី០១-០៣ ខែមីនា ឆ្នាំ២០១៨។
លទ្ធផលនៃ «ការប្រកួតប្រជែងរ៉ូបូត/មនុស្សយន្តក្រោមទឹកម៉េតអាស៊ានលើកទី២ ឆ្នាំ២០១៨ (The 2nd ASEAN MATE Underwater Robot Competition)» បានបង្ហាញឱ្យឃើញថា ក្រុមយុវសិស្សកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយទទួលបានពិន្ទុសរុបដាច់ឆ្ងាយពីពិន្ទុនៃក្រុមដែលតំណាងឱ្យបណ្តាប្រទេសដទៃទៀត ដែលជាសមាជិកនៃអាស៊ាន។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអបអរសាទរ កោតសរសើរ និងលើកទឹកចិត្តឱ្យយុវសិស្សជ័យលាភីទាំង៣រូប បន្តខិតខំប្រឹងប្រែងតទៅមុខទៀតជាប់ជានិច្ចឱ្យបានកាន់តែល្អប្រសើរ, ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យដល់សិស្សានុសិស្សដទៃទៀត។ បន្ថែមលើនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានជំរុញឱ្យយុវសិស្សឆ្នើមទាំង៣រូប ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានលទ្ធផលល្អប្រសើរ ហើយក្រសួងនឹងខិតខំស្វែងរកអាហារូបករណ៍ជូនសម្រាប់ការបន្តការសិក្សានៅឧត្តមសិក្សា។
ព្រមជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តដល់យុវសិស្សជ័យលាភីទាំង៣រូប ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១លានរៀល និងគ្រូដឹកនាំម្នាក់ ចំនួន ៥០ម៉ឺនរៀល ដែលខិតខំប្រឹងប្រែងរួមគ្នារហូតសម្រេចបានជោគជ័យ និងនាំយកនូវកិត្តិយសគួរជាទីមោទនៈជូនជាតិមាតុភូមិកម្ពុជា។
«ការប្រកួតប្រជែងរ៉ូបូត/មនុស្សយន្តក្រោមទឹកម៉េតអាស៊ាន (The ASEAN MATE Underwater Robot Competition)» ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអប់រំបច្ចេកវិទ្យាជាន់ខ្ពស់ផ្នែកសមុទ្រ ហៅកាត់ថា «មជ្ឈមណ្ឌលម៉េត» (The Marine Advanced Technology Education (MATE) Center) របស់សហរដ្ឋអាមេរិក។ «មជ្ឈមណ្ឌលម៉េត» មានបេសកកម្មប្រើប្រាស់បច្ចេកវិទ្យាផ្នែកសមុទ្រ ដើម្បីជំរុញលើកទឹកចិត្ត ធ្វើឱ្យសិស្សគិតដោះស្រាយ ដើម្បីរៀនសូត្រ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) តាមបែបបង្កើតថ្មីនូវ ដើម្បីដោះស្រាយបញ្ហា/ចំណោទក្នុងជីវភាពជាក់ស្តែង នៅក្នុងបែបដែលពង្រឹងជំនាញត្រិះរិះពិចារណា, ការសហការគ្នា, សហគ្រិនភាព, និងនវានុវត្តន៍។ «ការប្រកួតប្រជែងរ៉ូបូត/មនុស្សយន្តក្រោមទឹកម៉េតអាស៊ាន (The ASEAN MATE Underwater Robot Competition)» ទាក់ទងនឹងការសិក្សារៀនសូត្ររបស់សិស្ស។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងឱ្យទៅជាព្រឹត្តិការណ៍មួយដែលប្រកួតប្រជែង និងជំរុញសិស្សានុសិស្សឱ្យខិតខំគិតពិចារណា ដើម្បីអនុវត្តរូបវិទ្យា គណិតវិទ្យា អេឡិកត្រូនិក និងជំនាញវិស្វកម្ម ដែលសិស្សានុសិស្សកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀនដើម្បីដោះស្រាយចំណោទ/បញ្ហានៅក្នុងសមុទ្រ។ គ្រូបង្វឹក(គ្រូបង្រៀន, ឪពុកមា្តយ, អ្នកវិជ្ជាជីវៈ) ត្រូវបានរំពឹងថាត្រូវកម្រិតធាតុចូលរបស់ខ្លួនចំពោះតួនាទីនៃការអប់រំ និងការជំរុញទឹកចិត្ត ហើយត្រូវបានលើកទឹកចិត្តឱ្យផ្តោតលើអត្ថប្រយោជន៍នៃដំណើរការនៃការសិក្សារៀនសូត្រ និងមិនមែនគ្រាន់តែការឈ្នះការប្រកួតនេះទេ។
ការទទួលបានពានរង្វាន់កិត្តិយសលេខ១ ថ្នាក់តំបន់ របស់យុវសិស្សកម្ពុជានាពេលនេះ ជាការសបញ្ជាក់ឱ្យឃើញថា តាមរយៈការអនុវត្ត «គោលនយោបាយស្តីពីការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលបានដាក់ចេញ នាខែមីនា ឆ្នាំ២០១៦ ដោយក្រសួងអប់រំ យុវជន និងកីឡា គុណភាព និងប្រសិទ្ធភាពនៃការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា បាននិងកំពុងចេញផែ្លផ្កាជាបណ្តើរៗ តាមលំដាប់ គួរជាទីកត់សម្គាល់។
____________________
THE CEREMONY FOR THE CONGRATULATIONS TO CAMBODIA HIGH SCHOOL STUDENTS ON HAVING WON AND BEEN AWARDED THE 1ST PLACE TROPHY/CUP FROM THE 2ND ASEAN MATE UNDERWATER ROBOT COMPETITION 2018 HELD IN INDONESIA
At the Ministry of Education, Youth and Sport on the afternoon of Wednesday, the 2nd day of the waning moon, the month of Visak, Samrethisak, Year of the Dog, B.E. 2562, or equivalently to on May 01, 2018, H.E. Academician Dr. Hang Chuon Naron, Minister of Education, Youth and Sport received to be paid a courtesy visit by and discussed with a delegation of STEM Cambodia Organization and a group of 3 high school students that had just returned from the Republic of Indonesia to the Kingdom of Cambodia and brought along The 1st Place Trophy/Cup from The 2nd ASEAN MATE Underwater Robot Competition 2018, held at Surabaya, East Java (Jawa Timur) Province, Republic of Indonesia, on April 28-29, 2018.
The dignitaries and persons also present at the ceremony were: (1) Lok Chumteav Kim Sethany, Secretary of State, Ministry of Education, Youth and Sport; (2) Dr. Rey Sopheak, Deputy Director General of Higher Education, Directorate General of Higher Education, Ministry of Education, Youth and Sport; (3) Dr. Chan Roath, Director of Department of Scientific Research, Ministry of Education, Youth and Sport; (4) vice-chiefs of Offices, Department of Scientific Research, Ministry of Education, Youth and Sport; (5) parents/guardians/families of the student winners; together with (6) volunteer students of Ministry of Education, Youth and Sport and a group of students from Preah Monivong High School, Battambang Province.
All of the 3 trophy/cup-winning students that are currently grade 11 students of Tuol Tumpuong High School are: (1) Khay Mengly, (2) Oak Sopheaktra, and (3) Teng Tithvitou. It should be recalled that this group of 3 students was the The 1st Place Trophy/Cup winners in “The 1st National Robotics Competition in Cambodia”, held on the occasion of the organization of “The 4th Cambodia Science and Engineering Festival (The 4th CSEF)” at the National Olympic Stadium, Phnom Penh, on March 01-03, 2018.
The announced results of The 2nd ASEAN MATE Underwater Robot Competition 2018 showed that Cambodian high school students have achieved excellent results and performed by far better with a wide range of the total marks/scores than other groups from a variety of ASEAN Member States. Addressing on the occasion, H.E. Academician Dr. the Minister congratulated, highly appreciated, and encouraged the 3 prize/trophy/cup-winning students: to continue to make a determined effort without fail to attain relatively better results, as well as share and exchange gained knowledge, lessons learned, best practices, and experience with other students. In addition to this, H.E. Academician Dr. the Minister also urged and encouraged the winning students to continuously give it their best shot at learning, studying, and conducting research to secure passing the high school examination coming next year with excellent results; and then the Ministry will seek and manage to offer any possibly due scholarship to them to pursue their studies at higher education.
Together with these, H.E. Academician Dr. the Minister provides some financial rewards to the 3 winning students with the amount of 1,000 000 riels per student, and the coordinating and leading mentor/teacher with the amount of 500,000 riels for their concerted efforts with strong will and commitm
ent to securing the considerable success and bringing honor with pride to Cambodia.
The ASEAN MATE Underwater Robot Competition is organized by the Marine Advanced Technology Education (MATE) Center), referred to as MATE Center of the United States of America. MATE’s mission is to use marine technology to inspire and challenge students to learn and creatively apply science, technology, engineering, and math (STEM) to solving real-world problems in a way that strengthens critical thinking, collaboration, entrepreneurship, and innovation.
The ASEAN MATE Underwater Robot Competition is about student learning. It is designed to be an event that challenges students to apply the physics, math, electronics, and engineering skills they are learning in the classroom to solving problems from the marine workplace. Mentors (teachers, parents, working professionals) are expected to limit their input to educational and inspirational roles and encouraged to focus on the benefits of the learning process and not simply on “winning” the competition.
Having won and been awarded the 1st place distinguished regional competition trophy/cup of the Cambodian students is seen as indicative of the fact that through the implementation of “Policy on the Education of STEM: Science, Technology, Engineering, and Mathematics” launched in March 2016 by Ministry of Education, Youth and Sport; quality and effectiveness of the education of STEM: Science, Technology, Engineering, and Mathematics have gradually and remarkably been coming to fruition.
ប្រភព៖ ក្រសួងអប់រំ