ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
ថ្ងៃនេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ ថ្ងៃនេះ កម្ពុជារកពុំឃើញករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកបន្តសម្រាកព្យាបាលនៅសល់ត្រឹម ១នាក់ទៀតប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ។

គួរបញ្ជាក់ថា មកទល់នឹងថ្ងៃនេះ គឺមានរយៈពេល ៣៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី។

អ្នកដែលនៅតែកំពុងបន្តសម្រាកព្យាបាលគឺស្ត្រីជនជាតិខ្មែរចំនួន ១នាក់នៅខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២១ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១ករណីទៀតប៉ុណ្ណោះ ៕

អត្ថបទទាក់ទង