កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៥០២នាក់ អ្នកឆ្លងថ្មី ៥៩៩នាក់ និងអ្នកស្លាប់ ២នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៩៩នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៥០២នាក់ និងអ្នកស្លាប់ចំនួន ២នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៨ ២៣៧នាក់, អ្នកជាសះស្បើយចំនួន ២០ ៩០០នាក់ និងអ្នកស្លាប់ចំនួន ១៩៦នាក់៕