ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០​ | កីឡា - សុខភាព |
ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ ដំណឹងរីករាយ៖ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។

អ្នកជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វ៊ីលីពីន មកដល់កម្ពុជាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ២នាក់៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង