ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣១នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៣១នាក់

ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ថែមទៀត ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង៤៣១នាក់នោះ មាន ២នាក់ជាករណីនាំចូល (មិនមែនជាពលករមកពីប្រទេសថៃ) និង ៤២៩ផ្សេងទៀតជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖

  1. ភ្នំពេញ ២៧១នាក់
  2. ព្រះសីហនុ ១៣៣នាក់
  3. កណ្ដាល ១០នាក់
  4. កំពង់ចាម ៤នាក់
  5. តាកែវ ៤នាក់
  6. ព្រៃវែង ២នាក់
  7. ត្បូងឃ្មុំ ១នាក់
  8. ស្វាយរៀង ១នាក់
  9. កំពង់ឆ្នាំង ១នាក់
  10. កំពង់ធំ ១នាក់
  11. កំពត ១នាក់

សម្រាប់អ្នកជាសះស្បើយទាំង ៣១នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧៤៤៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦៨៩៩នាក់, អ្នកជាសះស្បើយចំនួន ២៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨៣៥នាក់, អ្នកស្លាប់ចំនួន ៤៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ចំនួន ៥នាក់៕

អត្ថបទទាក់ទង